Brand :
news
Description :
ដកស្រង់ពីThe Phnom Penh Post:- យោងតាមការសិក្សារបស់ the Bonna Realty Group គិតចាប់ពីត្រីមាសទី២មកត្រីមាសទី៣ឆ្នាំ២០១៤ តំលៃដីធ្លីក្នុងខ.ណ ចំការមន ខ.ណដូនពេញ ខ.ណប្រាំពីរមករា និង ខ.ណ ទួលគោក បានឡើងរហូតដល់២០ភាគរយក្នុងតំបន់ពាណិជ្ជកម្ម និង៣០ភាគរយក្នុងតំបន់សំរាប់ធ្វើលំនៅដ្ឋាន។
ក្នុងខ.ណ ចំការមន សង្កាត់ទន្លេបាសាក់ ដោយសាការកើនឡើងលំនៅដ្ឋានបែបទំនើបដូចជា ខុនដូ The Bridge និង Casa Meridian បានធ្វើអោយតំលៃដីលំនៅដ្ឋានទីនោះកើនដល់$2,000 - $2,500 ក្នុង១ម៉ែតការ៉េ និង $4,000 - $6,000ក្នុង១ម៉ែតការ៉េសំរាប់តំបន់ពាណិជ្ជកម្ម។ ក្នុងខ.ណ ចំការមនដ៏ដែលតាមបណ្តោយផ្លូវព្រះមុនី្នវង្សទល់វិមានឯរាជ្យតំលៃអចលនទ្រព្យមានតំលៃពី$8,000 - $9,000ក្នុង១ម៉ែតការ៉េ គីកើនឡើងពី១០-១៥ភាគរយគិតពីត្រីមាសទី២ឆ្នាំ២០១៤។ ដីក្នុងខ.ណចំការមន តំលៃឡើងខ្ពស់ដល់$4,000 រហូតដល់$5,000ក្នុង១ម៉ែតការ៉េ ប៉ុន្តែបច្ចុប្បន្នមានតំលៃឡើង$8,000 -$9,000ក្នុង១ម៉ែតការ៉េ។
ក្នុងខ.ណដូនពេញ តំបន់មាត់ទន្លេត្រោយម្ខាង ដីលំនៅដ្ឋានមានតំលៃផ្សេងៗគ្នាពី$500 - $4,000ក្នុង១ម៉ែតការ៉េ យោងតាមការសិក្សាអោយដឹងថា តំបន់ដែលមានតំលៃខ្ពស់គឺតំបន់កំពុងមានការរីកដុះដាលសណ្ឋាគារនិងលំនៅដ្ឋានបែបទំនើបៗ។
ក្នុងខ.ណប្រាំពីរមករា ដីតំបន់ពាណិជ្ជកម្មតំលៃកើនឡើងពី១០-១៥ភាគរយគិតពីត្រីមាសទី៣ឆ្នាំ២០១៤ ក្នុងខ.ណនេះ តាមផ្លូវ163 តំលៃមានពី$6,000 - $8,000ក្នុង១ម៉ែតការ៉េ ប៉ុន្តែដីធ្លីនៅតាមខ.ណដ៏ទៃទៀតនៅមានតំលៃល្មមគួរសម គឺពី$300 - $600ក្នុង១ម៉ែតការ៉េ។
ក្នុងខ.ណទទួលគោក ដីមានតំលៃទាបជាងខ.ណ ចំការមន តំលៃដីលំនេ឴ដ្ឋានមានពី$1,600 - $2,000ក្នុង១ម៉ែតការ៉េ និងដីតំបន់ពាណិជ្ជកម្ម មានតំលៃពី$3,800 - $4,900ក្នុង១ម៉ែតការ៉េ។