គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត ប្រជុំបូកសរុប ការងារប្រចាំ ឆ្នាំ២០១៤
Ad ID : 00000578
Posted On : December 29, 2014
View : 594

Favorite
Price : $ News
Brand :
គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត
Description :
សៀមរាប៖ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ នៅសណ្ឋាគារ សុម៉ាទេវី ក្នុងទីរួមខេត្ត សៀមរាប ហត្ថាកសិករ លីមីតធីត បានប្រជុំថ្នាក់គណៈគ្រប់គ្រង ដើម្បីបូកសរុប លទ្ឋផលការងារ ប្រចាំក្នុង ឆ្នាំ២០១៤ ។ ក្នុងពិធីនេះមានការអញ្ជើញ ចូលរួមជាអធិបតីភាពរបស់ លោកឧកញ៉ា ហួត អៀងតុង ប្រធាន អគ្គនាយក ហត្ថាកសិក លីមីតធីត អនុប្រធានអគ្គនាយ នាយកនាយកដ្ឋាន ព្រមទាំងនាយក និងនាយិការ សាខា របស់ហត្ថាកសិករ ទូទាំង២៥ខេត្ត រាជធានីក្នុងប្រទេសកម្ពុជាផងដែរ។
ការប្រជុំបូកសរុបលទ្ឋផល ការងារនេះធ្វើឡើង ក្នុងគោលបំណងពិភាក្សាបញ្ហាដែលជូបប្រទះ ក្នុងឆ្នាំ កន្លងមក និង ធ្វើការកំណត់ផែនការ យុទ្ឋសាស្រ្ត ការងាររបស់ក្រុមហ៊ុន ឲ្យកាន់តែមានភាពល្អ ប្រសើរ សម្រាប់ឆ្នាំ ២០១៥។ ជាពិសេសគឺការពង្រឹកបន្ថែមទៀត លើសេវាកម្មអតិថិជន ការបង្កើនប្រសិទ្ធិភាព ប្រតិបត្តិការ និងការបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗជាដើម ពោលគឺធ្វើយ៉ាងណាឲ្យ ការបំរើអតិថិជន កាន់តែមានភាពល្អដាច់គេ តបតាមតំរូវការរបស់ អតិថិជនទាំងជនបទ និងទីក្រុង ប្រកបដោយភាព រីកចំរើន និងសម្បាយរីករាយជានិច្ច ។
លោកឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយក ហត្ថាកសិករ លីមីតធីត បានមានប្រសាសន៍ថា សម្រាប់លទ្ឋផលការងារ ក្នុងឆ្នាំ២០១៤នេះ ហត្ថាកសិករ លីមីតធីត ទទួលបានលទ្ធផលជាវិជ្ជមាន លើសពីការរំពឹងទុក របស់ថ្នាក់គ្រប់គ្រង។ លទ្ឋផលដ៏ល្អនេះ ជាសក្ខីភាពបង្ហាញ ពីការជឿទុកចិត្តរបស់ អតិថិជន និងសាធារណៈមកលើ ហត្ថាកសិករ លីមីតធីត កាន់តែខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះថា ការដំណើការទៅបាន គឺអាស្រ័យទៅលើការ គាំទ្ររបស់ អតិថិជនទាំងអស់ ។
ម្យ៉ាងវិញទៀតគឺការខិតខំ ប្រឹងប្រែងរបស់បុគ្គលិកដ៏មានវិជ្ជាជីវៈ ទាំងអស់ដែលបាន ព្យាយាមយ៉ាង ស្រស្រាក់ស្រាំ ក្នុងការងារប្រកបដោយសាមគ្គីភាព សហការណ៏គ្នាជាធ្លុងមួយ ដើម្បីសម្រេចបាននូវ ទិសដៅជាវិជ្ជមាន។ លោកប្រធានអគ្គនាយក បានជឿជាក់យ៉ាងមុតមំា ថាក្នុងឆ្នាំថ្មី ២០១៥នេះ ហត្ថាកសិករ នឹងទទួលបានជោគជ័យ យ៉ាងត្រចេះត្រចង់ ព្រោះថា ហត្ថាកសិករ មានការគាំទ្រ ពីសំណាក់ អតិថិជន ដ៍ឆ្លាតវៃគ្រប់ទិសទី ក្នុងប្រទេសកម្ពុជា ជាមួយនឹងការ ខិតខំប្រឹងប្រែង សហការណ៍ គ្នារបស់បុគ្គលិក ដ៏មានសក្តានុពល របស់យើង ។
សូមបញ្ជាក់ថា ហត្ថាកសិករ លីមីតធីតជាគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ឈានមុខគេនៅកម្ពុជា ក្នុងវិស័យ ហិរញ្ញវត្ថុដូចជា ខ្ចីប្រាក់ ផ្ទេរប្រាក់ សន្សំប្រាក់ សេវាអេធីអឹម និង សេវាធនាគារចល័ត ដែលមាន ការិយាល័យប្រតិបត្តិការ សរុបចំនួន ១៤២ការិយាល័យ នៅទូទាំងខេត្តរាជធានី ក្នុងប្រទេសកម្ពុជា ។
គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤នេះ មានសម្ពាធឥណទានសរុប ចំនួនជាង ២៤៧លានដុល្លារអាមេរិក ជាមួយអតិថិជន សរុបចំនួន៩៨.៩៩០នាក់ អតិថិជនដាក់ ប្រាក់សន្សំចំនួន ១៨៨.៥៣៤នាក់ ដែលមាន ប្រាក់សន្សំ សរុបចំនួនជាង ១៦៨លានដុល្លារអាមេរិក ចំនែកឯអតិថិជន កំពុងប្រើកាត អេធីអឹមចំនួនជិត ២០.០០០នាក់ និងអតិថិជន ដែលកំពុងប្រើប្រាស ។ សេវាធនាគារ ចល័តជិត ៣០០០នាក់ ៕
Source: DAP_Monday, 29 December 2014 [ID:140]

Posted By
seng Sengchhorlina

Tel
0855 Please click to see detail

Email

Address
រក្សាសិទ្ធិដោយonline99kh.com
online99kh.com រក្សាសិទ្ធិលុប និង.ឬ្ បិទផ្នែកខ្លះឬទាំងមូលលើគណនីប្រើប្រាស់និង.ឬមាតិការព័ត៌មានផ្សេងៗដែលចុះផ្សាយលើគេហទំព័រ24biznetដោយពុំចាំបាច់ជូនដំណឹងឡើយ។
ប្រកាសបដិសេធសិទ្ធិទទួលខុសត្រូវបន្ត
online99kh.com មិនជាប់កាតព្វកិច្ចនិង.ឬ្ មិនទទួលខុសត្រូវរាល់បំណុលនិង.ឬផលវិបាក ដោយផ្ទាល់ឬដោយប្រយោលដែលកើតចេញពីការចុះផ្សាយលើគេហទំព័រនិង.ឬសកម្មភាពផ្សេងៗ របស់ភ្នាក់ងារ អ្នកប្រើប្រាស់ អតិថិជន ក្រុមហុ៑ន និងអ្នកដែលមានការពាក់ព័ន្ធឡើយ។
Right of online99kh.com
online99kh.com reserves the right to remove and/or block in whole or in part of any account with online99kh and/or content(s) posted by its agents, employee, customers, companies, users, and invitees without prior notice. Waiver of Subrogation: online99kh.com is under no obligation and/or no responsibility for any liability and/or any consequence related directly or indirectly to any action of its agents, users, customers, companies, and invitees in connection with content(s) posted and/or any others actions

Contact the Owner

Visit Owner's Page
Other listing of the Owner (624)